ចំពាប់អារម្មណ៍របស់កីឡាករខ្សែការពារ កែវ សារ៉ាត់ មុនប៉ះក្លិបសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃថ្ងៃស្អែកនេះ
1 នាទីអាន

"សម្រាប់ការប្រកួតជាមួយក្លិបសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃនៅថ្ងៃស្អែក ខ្ញុំនិងមិត្ដរួមក្រុមបានត្រៀមខ្លួនរួចរាល់ហើយ ពួកយើងបានហ្វឹកហាតជាមួយក្រុមបានរយៈពេល១សប្ដាហ៍ពេញ ជាមួយគ្នានេះក្រុមទាំងមូលបានស្ដាប់តាក់តិចរបស់គ្រូ ហើយពួកយើងបានយល់ច្បាស់ពីទម្រង់ដែលត្រូវលេងនៅថ្ងៃស្អែកនេះ ។ ចំពោះខាងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្រុមរបស់គាត់ប្រើប្រាស់កីឡាករខ្មែរសុទ្ធ ប៉ុន្ដែពួកគាត់សុទ្ធសឹងតែមានសមត្ថភាពនិងបទពិសោធន៍នៅលើទីលាន ចំពោះតំបន់ប្រយុទ្ធវិញ ខ្ញុំសង្កេតឃើញថាក្រុមគាត់មានភាពរហ័សរហួនក្នុងការបញ្ចប់ទី ជាក់ស្ដែងប្រកួតកន្លងមកកីឡាករលេខ ៧ របស់គាត់ ម៉ាត់ សាក់រវី ដូចនេះយើងនឹងព្យាយាមបញ្ឃប់គាត់តាមដែរអាចធ្វើបាន ។ "
ពាក្យគន្លឹះ




