ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការរវាងក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ និង STADIUM X
1 នាទីអាន

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការរវាងក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ និង STADIUM X ។

Stadium X គឺជា សេវាកម្មឌីជីថល សម្រាប់ការគ្រប់គ្រងកម្មវិធីកីឡា និងកីឡដ្ឋាន ជាមួយនឹងការលក់សំបុត្រចូលទស្សនាការប្រកួត ការទិញទំនិញ និងការលក់បន្តតាមរយៈដៃគូរផ្សេងៗ។

ដោយឃើញពីសក្ដានុពល និងភាពរីកចំរើនលើវិស័យបច្ចេកវិទ្យារបស់ STADIUM X ក្លិបបានសម្រេចចិត្ដចូលរួមសហការគ្នា ដើម្បីចូលរួមជាផ្នែកមួយ ក្នុងអភិវឌ្ឍន៍វិស័យបាល់ទាត់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រង់កីឡដ្ឋាន ដើម្បីផ្ដល់ភាពងាយស្រួលបន្ថែមទៀត ។
ពាក្យគន្លឹះ




